ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញបង្ក្រាបការនាំចូលកូនមាន់ ២៤,០០០ក្បាល ពីវៀតណាមតាមច្រករបៀងដោយគ្មានលិខិតអនុញ្ញាត!

ខេត្តព្រៃវែង: មន្ត្រីជំនាញសុខភាពសត្វបានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកកូនមាន់រស់ចំនួន ២៤,០០០ក្បាល ដែលនាំចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានឃាត់រថយន្តម៉ាក Toyota Hilux ពាក់ស្លាកលេខភ្នំពេញ 2AC-5698 នៅលើផ្លូវជាតិ ត្រង់ចំណុចសាលាបឋមសិក្សាគ្រើល ស្រុកកំពង់ត្របែក ខណៈកំពុងដឹកកូនមាន់រស់ចំនួន ២៤,០០០ក្បាល ដែលនាំចូលពីប្រទេសវៀតណាមតាមច្រករបៀង ដើម្បីយកទៅលក់ និងចែកចាយបន្តក្នុងខេត្តព្រៃវែង។

ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ការដឹកជញ្ជូនកូនមាន់រស់ទាំងនេះពុំមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឡើយ ដែលជាការបំពានលើច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

បច្ចុប្បន្ននេះ កូនមាន់រស់ទាំង ២៤,០០០ក្បាល និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម