ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន២២នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្គ្រាបបាន គិតពីថ្ងៃ២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើមានការសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ ផងដែរ។ ក្នុង០៥ករណីខាងលើ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាន់កាប់អាវុធខុសច្បាប់ ១ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់, ករណីលួចយកម៉ូតូ ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ និង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៣ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី










