Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ជិត​មួយ​ពាន់​នាក់ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​

spot_img

​ខេត្តស្វាយរៀងៈ ប្រធាន​គណៈកម្មការ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​ទើប​មកពី​ចំណាកស្រុក​ជិត​មួយ​ពាន់​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ពាក់ព័ន្ធ​និង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការបង្កើត​ក្រុមការងារ ដើម្បី​ទទួលខុសត្រូវ​សម្របសម្រួល ក្នុងការ​ដឹកនាំ​ក្រុមការងារ ទទួល​ប្រជាពលរដ្ឋ មាន​ទីលំនៅ នៅ​ខេត្តស្វាយរៀង ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ដោយ​អនុវត្តតាម​ស្មារតី​លិខិត​លេខ​១០០៧ សជណ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុមការងារ ដែល​ទទួលខុសត្រូវ និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង មកពី​ប្រទេស​ថៃ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​។ ត្រូវ​ចាត់ចែង​មធ្យោបាយ​សមស្រប ដើម្បី​ដឹកជញ្ជូន​ពួកគាត់ មកកាន់​លំនៅដ្ឋាន រួមទាំង​ការឧបត្ថម្ភ នូវ​ម្ហូបអាហារ ទឹក សម្ភារ និង​ថ្នាំពេទ្យ​ជាដើម​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ពី​សុវត្ថិភាព សុខភាព និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ព្រមទាំង​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ នៅពេល​ធ្វើដំណើរ​ត្រឡប់មកវិញ ។ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ ដែល​ប្រជាពលរដ្ឋ​ទើប​មកពី​ប្រទេស​ថៃ ដោយ​ណែនាំ ពួកគាត់​ឲ្យ​ដាក់ខ្លួន ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ ស្របតាម​នីតិវិធី​កំណត់ របស់​ក្រសួងសុខាភិបាល និង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ អំពី​វិធី​បង្ការ និង​ទប់ស្កាត់ ការឆ្លង​វីរុស​កូ​វីដ​១៩ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×