ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្ក្រាបករណីលួចសម្ភារៈមួយករណី និង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ នៅចំណុចក្រុមទី១៦ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ និងមានទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






