Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ចេញ​វិធាន​ការឱ្យ​មន្ត្រីរាជការ​ក្រសួង បំពេញ​កម្រង​សំណួរ តាមដាន​សុខភាព​ប្រចាំថ្ងៃ តាម​ឌីជីថល

spot_img

​ភ្នំពេញ ​៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ​ន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​អញ្ជើញដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ​ក្រសួង ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផងដែរ និង​ដាក់ចេញ​វិធាន​ការឱ្យ​មន្ត្រីរាជការ​ក្រសួង បំពេញ​កម្រង​សំណួរ​តាមដាន​សុខភាព​ប្រចាំថ្ងៃ តាម​ឌីជីថល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ http://trace.covid19.mpwt.gov.kh ​។​

​ឯកឧត្ដម ស៊ុន ចាន់ថុល បាន​ថ្លែងថា កិច្ចប្រជុំ​នា​ទីស្ដីការក្រសួង ថ្ងៃ​ចន្ទ ទី​៦ ខែមេសា ឆ្នាំ​២០២០​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​បទ​បង្ហាញ ពី​ទម្រង់​តាមដាន​សុខភាព មន្ត្រីរាជការ​របស់​ក្រសួង (​ស្វែងរក និង​កំណត់​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩) តាម​ប្រព័ន្ធ​អន​ឡាញ និង​ជំរុញ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព ឱ្យ​លើកទឹកចិត្ត​ដល់​មន្ត្រីក្រោមឱវាទ របស់ខ្លួន ក្នុងការ​ចូលរួម​បំពេញ​កម្រង​សំណួរ តាម​ឌីជីថល​រៀងរាល់​ព្រឹក សំដៅ​តាមដាន​សុខភាព​របស់​មន្ត្រី​ប្រចាំថ្ងៃ និង​ចាត់វិធានការ​បាន​ទាន់ពេលវេលា ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា​៖ ទម្រង់​តាមដាន និង​រាយការណ៍​សុខភាព​មន្ត្រី​ប្រចាំ​ថ្ងៃនេះ គឺជា​កម្រង​សំណួរ​តាម​ឌីជីថល ដែល​បង្កើតឡើង ដើម្បី​តាមដាន​សុខភាព​ប្រចាំថ្ងៃ របស់​មន្ត្រី​ទាក់ទង នឹង​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ មាន​លក្ខណៈ​ងាយស្រួល និង​អាចឱ្យ​មន្ត្រីរាជការ​ក្រសួង​ចំណាយ​ពេលវេលា បំពេញ​ប្រហែល​មួយ​នាទី​ប៉ុណ្ណោះ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ ជំងឺ​កូ​វីដ​១៩​គឺជា​ជំងឺ​ដ៏​កាច​សាហាវ បច្ចុប្បន្ន​មាន​មនុស្ស​ជាង​មួយ​លាន​នាក់ បាន​ឆ្លង​មេរោគ​នេះ និង​បណ្ដាល​ឱ្យស្លាប់​រាប់ម៉ឺន​នាក់ ហើយ​កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។​

​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ឱ្យបាន​ល្អ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង​រក្សា​គម្លាត​ចន្លោះ​ពីមួយ​ម៉ែត្រ ទៅ​ពីរ​ម៉ែត្រ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រចាំថ្ងៃ ជាពិសេស​ត្រូវ​ស្នាក់​នៅផ្ទះ និង​ចេញទៅ​ក្រៅ​ក្នុងករណី​ចាំបាច់​ប៉ុណ្ណោះ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ ចំពោះ​គំនិត​ច្នៃប្រឌិត របស់​មន្ត្រី​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​បង្កើត​ទម្រង់​ឌីជីថល តាមដាន​សុខភាព​នេះ​ឡើង និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ទាំងអស់ ចូលរួម​បំពេញ​កម្រង​សំណួរ​ទាក់ ទង​នឹង​រោគសញ្ញា​មេរោគ​កូ​វីដ​១៩ ឱ្យបាន​ជាប្រចាំ និង​រៀងរាល់​ពេលព្រឹក មុនពេល​ចូល​បំពេញការងារ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ មេរោគ​កូ​វីដ​១៩ មាន​លក្ខណៈ​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាម រយៈ​ការប៉ះពាល់​ផ្ទាល់ ទៅនឹង​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស (​តាមរយៈ​ការ​ក្អក និង​កណ្តាស់​) និង​ការ​ប៉ះ​ទៅលើ​ផ្ទៃ​នានា​មាន​វីរុស​។ វីរុស​នេះ​អាច​រស់នៅ​ផ្ទៃ​ខាងក្រៅ បានជា​ច្រើន​ម៉ោង ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ទូទៅ អាច​ប្រើ​ដើម្បី​សម្លាប់​វា​បាន ។ តាមដាន និង​រាយការណ៍​សុខភាព​ប្រចាំថ្ងៃ​របស់​មន្ត្រី ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ COVID-19៕​ ដោយ​៖​កូ​ឡាប​

spot_img
×