Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់​បាន​ហើយ តែ​គេច​មិន​រួច ជាប់​ខ្នោះ​សមត្ថកិច្ច​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ឆក់​ទូរ​សព្ទ​ពី​នារី​ម្នា​ក់បាន​ហើយ តែ​គេច​មិន​រួច​ពី​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​ចាប់​វាយខ្នោះ​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ ទី​១- ឆាំ ចាន់ណា ភេទ​ប្រុស អាយុ​១៩ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ទី​២- ភ័​ណ្ឌ ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​១៨ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ ផ្លូវ​បេតុង ភូមិ ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​ឈ្មោះ កាង លី​ម៉ី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង ភូមិ ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ១ – ទូរ​សព្ទ​ម៉ាក់ Oppo A7 ពណ៌​ខៀវ​ទឹក​ប៉ិច ចំនួន​០១​គ្រឿង ។​
២ – ម៉ូតូ​ម៉ាក់​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ផ្លាកលេខ ភ្នំពេញ ១FI-៧៣០៥ ចំនួន​០១​គ្រឿង ។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រួមទាំង​វត្ថុ​តា​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

spot_img
×