Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​គំរាម​បាញ់សម្លាប់​និង​បង្ខាំង​មនុស្ស : ផ្កាយ​ពីរ សូ​យ ចាន់​សឿន ប្រឈមមុខ​នឹង​ការ​លុបឈ្មោះ​ចេញពី​កងទ័ព បើ​តុលាការ​រកឃើញថា មាន​កំហុស​

spot_img

​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ អាច​ប្រឈមមុខ​នឹង​ការ​លុបឈ្មោះ​ចេញពី​កងទ័ព បើសិនជា​តុលាការ​រកឃើញថា មាន​កំហុស​បាន​ប្រព្រឹត្ត​ដូចជា​ការចោទប្រកាន់រ​បស់​ស្ត្រី​រងគ្រោះ​មែន​នោះ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។​

តុលាការ​បានចេញ​ដីកាកោះ​បង្គាប់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។
​ការកោះហៅ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌួង ហេ​ម៉ាលី​ស បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ប្រាប់ CEN ថា ចំពោះ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ជនរងគ្រោះ​បាន​ប្តឹងទៅ​តុលាការ​ហើយ គឺ​លោក​បាន​មាន​វិធានការ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ទៅតាម​ផ្លូវច្បាប់​។ ហើយ​ចំពោះ​រឿងនេះ គឺ​អត់​មាន​អ្នក​ណាមួយ​មក​ការពារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​។

អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ​បាន​សង្កត់ធ្ងន់ថា បើសិនជា​តុលាការ​កាត់ក្តី​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ក្នុង​កងទ័ព​ត្រូវ​លុបឈ្មោះ​ចោល​តែម្តង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា “​ដើមបណ្តឹង​ដែលជា​អ្នករងគ្រោះ គេ​បាន​ប្តឹងទៅ​តុលាការ​ហើយ គឺ​ខ្ញុំ​មាន​វិធានការ​មួយ​ឲ្យ​មនុស្ស​ហ្នឹង (​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន​) ចូលខ្លួន​ទៅតាម​ផ្លូវច្បាប់ ហើយ​អត់​មាន​អ្នក​ណាមួយ​មក​ការពារ​ទេ ខ្ញុំ​បាន​ណែនាំ​អប់រំ​ហើយ​អស់ហើយ គឺ​កាលណា​ដីកា​កោះហៅ​ត្រូវតែ​ចូលខ្លួន​ដើម្បី​ទៅ​ដោះស្រាយ ហើយ​បើសិនណា​ចូលខ្លួន​ហើយ តុលាការ​កាត់​ថា មន​សុ្ស​ហ្នឹង​ខុស គឺ​ត្រូវ​ទៅតាម​តុលាការ​គេ​កាត់ ហើយ​ក្នុង​កងទ័ព​យើង​ត្រូវតែ​លុបឈ្មោះ​គាត់​ចោល​តែម្តង​”​។​

​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត​ដែល​កំពុង​ជិះ​តែ​ពីរ​នាក់​លើ​ដងផ្លូវ​ស្ថិតនៅ​ចំណុច​មុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គម្រាម​មិន​ឲ្យ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ​រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក​នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា​នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់​វេលា​ម៉ោង​៧​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល​ចុះមក​អន្តរាគមន៍​រំដោះ​អ្នកស្រី ចេញពីផ្ទះ​ដែល​បាន​បង្ខាំង​អ្នកស្រី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×