Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ជ្រូកព្រៃ​ខ្វេះ​ហូរឈាម រហូតដល់​ស្លាប់ ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ស្រុក​ភ្នំក្រវាញ​

spot_img

​ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​ជា​ជនរងគ្រោះ​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំ​ក្រ វា​ញ បន្ទាប់ពី​ជ្រូកព្រៃ​១​ក្បាល​ធំ​រត់​សំដៅ​មក​បុក​ខ្វេះ​ចំ​ស្មងជើង​ខាងឆ្វេង បណ្ដាលឱ្យ​ហូរឈាម​យ៉ាងច្រើន រហូតដល់​ខ្សោះ​ពី​ខ្លួន​រួចមក​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១ នេះ​ត្រង់ចំណុច​ប​ច្រាប​ឈ្នួល​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ ចម្ងាយ​ប្រមាណ​២០០ ម៉ែត្រ ក្នុងភូមិ​ក្សេ​ត​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា ជន​គ្រោះ​ត្រូវបាន​ជ្រូកព្រៃ​វាយប្រហារ​មានឈ្មោះ​ស៊ុន វី អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ក្សេ​ត​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​បញ្ជាក់ថា នៅមុន​ពេល​កើត​ហេ តុ​សំលេង​ឆ្កែ​របស់គាត់​កំពុង​ព្រួស​សត្វ​ជ្រូកព្រៃ​១​ក្បាល​ធំ​គាត់ ក៏រ​ត់ទៅ​មើល​ស្រាប់តែ​សត្វ​ជួប​ក្រោយ​នោះ រត់​បោល​មក​បុក​ជនរងគ្រោះ​ខ្វេះ​ចំ​ស្មងជើង​ខាង ឆ្វេង​ផ្នែក​ខាងមុខ​បណ្ដាលឱ្យ​រយះ​ខូច​ឈាម​យ៉ាងច្រើន​បន្ទាប់មក​ប្រពន្ធ​ជន រងគ្រោះ​បាន​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ តែ​មិន​អាចជួយ​បាន​ក៏​ដាច់ខ្យល់​ស្លាប់​តែម្ដង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×