Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​ជិត​ដប់​គ្រាប់ ត្រូវបាន​អង្គភាព​កំចាត់មីន​CMAC ប្រមូល​យកមក​រក្សាទុក​

spot_img

តាកែវ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ចំនួន​១០​គ្រាប់ បន្ថែមទៀត ត្រូវបាន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​សហការ និង​អង្គភាព​កំចាត់មីន​(​ស៊ីម៉ាក់​)​ចុះ​ប្រមូល​យកមក​បំផ្លាញចោល​។​

​ការចុះទៅ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​បាន​យ៉ាង​សន្ធឹកសន្ធាប់​នេះ​គឺធ្វើឡើង​ក្រោយពី​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រាយការណ៍ និង​រហូតដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រ​ញួ​ង​និង​កម្លាំង​ជំនាញ​ស៊ីម៉ាក់​ទៅ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម នៅ​ចំនុច​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រ​ពាំ​ក្រ​ញ៉ូ​ង ស្រុក​ត្រាំកក់ បាន​ចំនួន​១០​គ្រាប់​។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់ថា គ្រាប់​ដែល​ប្រមូលបាន​នោះ​រួមមាន​÷ ប្រភេទ​៨១​ម​ម​ចំនួន​០២​គ្រាប់ ប្រភេទ​៦០​ម​ម​ចំនួន​០៤​គ្រាប់ ប្រភេទ​B៤០​ចំនួន​០១​គ្រាប់​និង​ប្រភេទ​មីន​៦៩​ចំនួន​០៣​គ្រាប់ ។

​បច្ចុប្បន្ន​ក្រោយពី​ប្រមូលបាន​គ្រាប់​ទាំងនេះហើយ​ត្រូវបាន​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ប្រគល់​ឲ្យ​អង្គភាព​កំចាត់មីន​សុ​ី​ម៉ាក់​យកទៅ​កំទិចចោល​រួចហើយ ។ ក្រៅពី​ចុះ​ប្រមូល​គ្រាប់ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅពេលដែល​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​និង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ជាបន្ទាន់​ជៀសវាង នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពួកគាត់​៕ តាកែវ​

spot_img
×