Friday, September 17, 2021

ដាក់​បញ្ជី​ឈ្មោះ លោក គង់ គាំ ជូន​តុលាការ​កំពូល​រួចរាល់​ហើយ ដើម្បី​សុំ​ផ្អាក​សកម្មភាព​នយោបាយ​៥​ឆ្នាំ​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ បានដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត ជូន​តុលាការ​កំពូល​រួចរាល់​ហើយ ដោយ​ស្នើ​ឱ្យ​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ដែល​ពេល​នេះ បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​បក្ស​សង្គ្រោះ​ជាតិ បាន​កើន​ដល់​១១៨​រូប​ហើយ​។​

​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ក្រុម​មេធាវី តំណាង​ក្រសួង​មហាផ្ទៃ ដាក់​ជូន​តុលាការ​កំពូល​នោះ គឺ លោក គង់ គាំ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ទីប្រឹក្សា​ជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស សម រង្សី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​