ខេត្តកំពង់ចាម៖ ក្នុងការលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាពឱ្យកាន់តែប្រសាសន៍ឡើងជាក់ស្ដែង
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថា: ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០គឺមកពីវិទ្យាល័យចំនួន៥ក្នុងនោះរួមមាន ÷១.វិទ្យាល័យហ៊ុន សែន ព្រៃទទឹង ២.វិទ្យាល័យរណឬទ្ធិ-គន្ធបុប្ផា ៣.វិទ្យាល័យ ហ៊ុន សែន ល្វា ៤.វិទ្យាល័យ ហ៊ុន សែន គរ ៥.វិទ្យាល័យស្រេង គីម ដែលមានបេក្ខជនចូលរួមសរុបចំនួន១៦៥។ហើយមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ៤មាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។
អ្នកស្រីវ៉ាសុខា នាយិកាវិទ្យាល័យហ៊ុនសែន ព្រៃទទឹង បានឲ្យដឹងដែរថា កម្មវិធីប្រលងសិស្សឆ្នើមថ្នាំទី១០នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ហើយឆ្នាំ២០២៥ កន្លងទៅសិស្សដែលដណ្ដើមបានជ័យ លាភីលេខ១និងលេខ២គឺមកពីវិទ្យាល័យរបស់អ្នកស្រីផ្ទាល់តែម្ដង។ សម្រាប់កម្មវិធីដែលទទួលបានជោគជ័យដោយថ្នាក់ស្រុកនិងរៀបចំជាអន្តរស្រុក/ខេត្ត ក្រោមការជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជនកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យកាន់តែមានសន្ទុះរីកចម្រើន មិនចាញ់ប្រទេសជិតខាង។
សូមបញ្ជាក់ថា ការប្រឡង រាល់ឆ្នាំ ត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំ និងចេញវិញ្ញាសាប្រឡង ព្រមទាំងកែសន្លឹកកិច្ចការរបស់បេក្ខជន។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងសម្របសម្រួលដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















