ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋមានប័ណ្ណក្រ១ ក្រ២ ទៅព្យាបាលនៅមន្ទីរពេទ្យដោយមិនអស់ថវិកា

ខេត្តកំពង់ចាម: “បើសិនករណីពលរដ្ឋមានជំងឺដែលបានកាន់ប័ណ្ណប្រភេទក្រ១ ក្រ២ ទៅជាបានជម្ងឺនៅមន្ទីពេទ្យដោយមិនអស់ថវិកាទេព្រោះរាល់ការចំណាយគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន១៥ឃុំដែលមានចំនួន១៥០គ្រួសារ ធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៦ ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: សូមពាំនាំនៅការផ្ញើនឹករលឹកពីសំណាក់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមនិងជាប្រធានកិត្តិយសកាកបាទក្រហមខេត្ត ហ្នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយតែបានឲ្យសាខាកាកបាទក្រហមខេត្តត្រូវយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាពគ្រួសារ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា ការគិតគូរតាមរយៈអាជ្ញាធរមូលដ្ឋានក៏ដូចជារដ្ឋបាលខេត្តគឺបានផ្ដល់ស្បៀងអាហាររួមទាំងថវិកាដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានបន្តដំណើរទៅមុខទៀត។ថ្មីៗកន្លងទៅរដ្ឋបាលខេត្តបានរៀបចំពិធីតាំងពិព័រណ៍អុំទូករយៈពេល៥ថ្ងៃ ដោយក្នុងនោះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិប្រមាណជាង៧៦ម៉ឺននាក់ មកលេងនៅខេត្តកំពង់ចាម បានធ្វើឲ្យវិស័យកសិកម្មនិងទេសចរណ៍បានរស់រវើកឡើងវិញ ព្រមទាំងបាននាំមកនូវប្រាក់ចំណូលប្រមាណជាង៧,៦០លានដុល្លារ ដល់អាជីវករលក់ដូរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សូមបងប្អូនមេត្តាកុំផ្តេកផ្ដួលរយៈប័ណ្ណទាំងពីរប្រភេទទន្ទឹមនឹងនោះយើងត្រូវតែផ្ដេផ្ញាខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យបានប្រសើរឡើងបន្ថែមទៀត។រាល់ថ្ងៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោយបានបង្ខិតសាលាទៅក្បែរភូមិឋានរបស់បងប្អូនពលរដ្ឋធ្វើយ៉ាងណាត្រូវតែបញ្ជូនកូនមករៀនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង។ ម្យ៉ាងវិញទៀតសូមពលរដ្ឋមេត្តាចូលរួមក្នុងការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបើសិនឃើញមានអំពើល្មើសច្បាប់ដូចជាគ្រឿងញៀនត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម