ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ទន្លេមេគង្គក្នុងប្រទេសកម្ពុជា ពុំមានសារធាតុអាសេនិច (Arsenic) នោះទេ ខណៈលទ្ធផលត្រួតពិនិត្យគុណភាពទឹកនៅតាមទីតាំងជាច្រើនបង្ហាញថា គុណភាពទឹកស្ថិតក្នុងកម្រិត «ល្អ» ទៅ «ល្អបង្គួរ» ដែលអាចការពារសុខភាពមនុស្ស និងវារីសត្វ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គមពាក់ព័ន្ធនឹងបញ្ហាសារធាតុអាសេនិចនៅក្នុងប្រទេសថៃ និងការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានដល់ទន្លេមេគង្គ។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទឹកនៅតាមទីតាំងផ្សេងៗក្នុងទន្លេមេគង្គកម្ពុជា ត្រូវបានអនុវត្តរួចរាល់ ហើយលទ្ធផលបង្ហាញថា គុណភាពទឹកស្ថិតក្នុងកម្រិតល្អប្រសើរ សម្រាប់ការពារសុខភាពមនុស្ស និងជីវិតក្នុងទឹក។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





